About YESAN
យើងសូមស្វាគមន៍ដោយស្មោះអស់ពីចិត្ត ដល់ប្រជាពលរដ្ឋនៃស្រុកយ៉េសាន និងអ្នក និយមលេងអ៊ីនធឺណិត ដែលបានចូលមើលគេហទំព័ររបស់យើង!
អភិបាលក្រុងយ៉េសានឆយ ជេគូ
ស្រុកយ៉េសាន របស់យើង គឺជាតំបន់ផលិតផ្លែប៉ោមតំណាងអោយប្រទេសកូរ៉េ ទំនប់ទឹកបឹងយ៉េតាំង ភ្នំកាយ៉ា ភ្នំដុកសាន វាលមាស និងទំនាប សាមក្យូផ្យងយ៉ា ។ល។ វាជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត និងរស់រវើក ជាមួយនឹងទេសភាព ធម្មជាតិ ស្របនឹងបឹង ហើយវាជាកន្លែងប្រវត្តិសាស្ត្រដ៏ឆើតឆាយ ដែលមានតំបន់ វប្បធម៌ប្រពៃណី ដូចជា ប្រាសាទស៊ូដុកសា(Sudeoksa) ប្រាសាទ ជុងអីុសា (Chunguisa) ផ្ទះបុរាណជូសា (Chusasa) និង អ៊ុីមជុងស៊ន (Imjonseong) ។ល។
ថ្មីៗនេះ ចំនួនអ្នកទេសចរបានដែលទៅទស្សនា ស្ពានព្យួរបឹងយ៉េតាំង (Yedang) ឧទ្យាន បក្សីហ្វាំងសេ (Yesan Stork) ព្រៃកម្សាន្ត ប៊ុងស៊ូសាន (Bongsusan) និង ភូមិវប្បធម៌ ណេផូបូ៉ពូសាំងឆុន (Naepo Bobu Sangchon) បានកើនឡើងជាលំដាប់។
លើសពីនេះ ម្ហូបប្រចាំយ៉េសានទាំង ៨ មានដូចជា ឆ្អឹងជំនីគោយ៉េសាន, ត្រីខបឹងយ៉េតាំង (crucian carp), បបរត្រីទឹកសាបយ៉េតាំង, ពោះវៀនគោអាំង (sapdari giblets), ម្ហូបប្រចាំតំបន់ ភ្នំស៊ូដុកសា (Sudeoksa mountain chaejeongsik), បាយស៊ុបយ៉េសាន, មីស៊ុបយ៉េសាន, សាច់គោ ក្វាងសុី (Gwangsi) ដែលជាមោទន ភាពរបស់យើង។
យើងនឹងបន្តបង្កើត 'ស្រុកដែលល្អសម្រាប់រស់នៅ' និង 'ស្រុកដែលរួបរួមសម្រាប់ថ្ងៃស្អែកថ្មី' ដែលត្រូវ នឹងស្ថានភាពនៃទីតាំងរបស់យើងនៅតំបន់ជុងណាំ ។
សូមជូនពរដល់អ្នកស្រុកយ៉េសាន និងអ្នកលេងអ៊ីនធឺណិតឲ្យមានសុខភាពល្អ និងសំណាងល្អជារៀងរហូត។
សូមអរគុន
អភិបាលក្រុងយ៉េសាន, ឆយ ជេគូ