본문 바로가기 대메뉴 바로가기

About YESAN

ប្រវត្តិសាស្ត្រ

HOME អំពីយ៉េសានគុន ប្រវត្តិសាស្ត្រ

ប្រវត្តិនៃទីក្រុងយ៉េសាន
សម័យបេកចេ មានឈ្មោះថា គឺមុល ហ្យន ស៊ីមសុន សឹង អូសាន ហ្យន
សម័យស៊ីលឡា មានឈ្មោះថា គឺមុល ហ្យន ស៊ីមសុន គុន កូសាន ហ្យន
សម័យកូរ៉្យូ មានឈ្មោះថា តុកផុង ហ្យន តេហឹង ហ្យន យ៉េសាន គុន
សម័យចូសុន មានឈ្មោះថា តុកសាន គុន តេហឹង គុន យ៉េសាន គុន
1914. 01. 01 រួមបញ្ចូលយ៉េសានគុន តេហឹងគុន តុសានគុន ទៅជាយ៉េសាន គុន ដោយសេចក្តីណែនាំរបស់ក្រសួងលេខ 111 (ចូលជាធរមាន នៅថ្ងៃទី 29 ខែ 1913) (12 ម្យន)
1940. 11. 01 តំឡើងយ៉េសានម្យន ទៅជាយ៉េសានអាប់ ដោយសេចក្តីណែនាំ របស់ក្រសួងលេខ 221 (ចូលជាធរមាននៅថ្ងៃទី 23 ខែតុលា 1940) (1 អាប់ 11 ម្យន)
1973. 07. 01 តំឡើងសាភ្យម្យន ទៅជាសាភ្យអាប់ ដោយសេចក្តីសំរេចចេញ ដោយប្រធានាធិបតីលេខ 6543 (ចូលជាធរមាននៅ ថ្ងៃទី 12 ខែមីនា 1973) (2 អាប់ 10 ម្យន)
1983. 02. 15

ប្រវត្តិនៃទីក្រុងយ៉េសាន

ក្នុងសម័យបេកចេ ទីក្រុងនេះមានឈ្មោះថា អូសានហ្យន។ ក្នុងរជ្ជកាលព្រះបាទ គ្យងតុក នៃសម័យស៊ីលឡា ដែលជាស្តេចទី 35 ទីក្រុងនេះបានក្លាយជាកូសានគុន ដែលជាផ្នែក មួយនៃអ៊ឹមសុងគុន ហើយក្រោយមក ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា យ៉េសាន នៅក្នុង ឆ្នាំទី ពីរ (919) ក្នុងរជ្ជកាលព្រះបាទថេចូ នៃសម័យកូរ៉្យូ។

ក្នុងឆ្នាំទី 9 នៃក្សត្រទី 8 ព្រះបាទហ្យនចុង (1018) ទីនេះ គឺជាផ្នែកមួយនៃឈុនអានប៊ូ ហើយក្រោយមកត្រូវបានដាក់ឈ្មោះជាផ្លូវការថា ‘កេមមូ’។ ឈ្មោះជាផ្លូវការនេះ ត្រូវបាន កែទៅជាហ្យនណាម នៅក្នុងឆ្នាំទី 13 ក្នុងរជ្ជកាលព្រះបាទថេជុង សម័យចូសុន ដោយ គ្របដណ្តប់ម្យនចំនួន 9 នៃហ្យនណេ [គុណនេ], គឹមភ្យង, ស៊ុលកូក, ដេជីតុង, ឌូឆុន, អ៊ីបាម, កូគូហ្វា, វូកាសាន, និងអូវ៉ុនរី។ នៅក្នុងពេលធ្វើកំណែទំរង់នៃរចនាសម្ព័ន្ធអាជ្ញាធរ មូលដ្ឋាន នៅក្នុងឆ្នាំទី 32 នៃក្សត្រទី 26 ព្រះបាទកូចុង (1895) នៃរជ្ជកាលចូសុន ម្យនមួយ ទៀតត្រូវបានបន្ថែមចូល គឺស៊ីនចុងម្យន នៃឆូណានគុន។ ក្នុងឆ្នាំ 1914 តំបន់ដែលស្ថិតនៅ ក្រោមទីក្រុងយ៉េសាន ត្រូវបានរៀបចំឡើងវិញ ដោយមាន 12 ម្យន គឺដេស៊ុល អ៊ឹងបុង អូកា ស៊ីណាម តុកសាន សាភ្យ កូតុក បុងសាន ដេហឹង ក្វាងស៊ី ស៊ីនយ៉ាង និងយ៉េសាន។ ហើយមានលំអិតខាងក្រោម: តុកសានគុន ចំនួន 11 ម្យន រួមមាន ហេណេ ណាបាកសូ ភ្នតេតុកសាន ដេចូជី ចាងឆុន តូយ៉ុង កូហ្យនណេ និងអូយ៉ា តេហឹងគុនចំនួន 8 ម្យន គឺ អ៊ឹមណេ គឹនតុង អ៊ីលណាម អ៊ីណាម វ៉ុនតុង កូព្យន ណេបូក និងអូបូក កុងជូគុន ស៊ីនសាង 5 តុង រឺ រីដូចជា សានបូក យ៉ុលក្យេ ឌូជី បាគុន បេកសុក ស៊ីនឆុន និងហាឆុន ស៊ីនឆាងគុន ណាមសាង 5 តុង រឺ មានតុងដេ កាចូក ដេចុង ហ្យចា និងបុងណាម ម្យងឆុនគុន ហាប់បូក ម្យន 2 រឺ គឺយ៉ុងសាន និងយ៉ុងហា ពីបាងម្យន តុងកូករី និងម៉ាសានហ្យន តេកូករី ហុងជូគុន ណាមហាតូម្យន 3 រី គឺគូសុង វ៉ុនសុង និងការ៉ូ និងហុងជូម្យន ជុងរី ប៊ីជីនៃជីសាម្យន ជីសាតុង ចាងចុនរីនៃឆុងយ៉ាងគុន សសាងម្យន និងផ្នែកមួយនៃបូកហាម្យន ហាបូករី។

ក្នុងឆ្នាំ 1917 អ៊ឹមសុងម្យនត្រូវបានកែឈ្មោះមក យ៉េសានម្យន ហើយក្រោយមកត្រូវបាន តំឡើងជាយ៉េសានអាប់ ដោយត្រឹមបានប្រើប្រាស់ប្រព័ន្ធអាប់ចេ នៅថ្ងៃទី 1 ខែតុលា ឆ្នាំ 1940។ បច្ចុប្បន្ន វាមាន 2 អាប់ 10 ម្យន និង 175 តុង រឺរី ដោយមានព្រំប្រទល់ខាងកើតជាប់នឹងអាសានស៊ី និងកុងជូស៊ី ខាងត្បូងជាប់នឹងឈុងយ៉ាងគុន ខាងលិចជាប់នឹង ហុងសឹងគុន និងសសានស៊ី និងខាងជើងជាប់នឹងតាងជីនគុន និងអាសានស៊ី។

ប្រវត្តិនៃដេហឹងគុន

ទោះបីជាកាលពីដើម ទីនេះមានឈ្មោះថាអ៊ឹមចុងសុង រឺគឹមជូ នៃសម័យបេកចេ តែនៅក្នុងរជ្ជកាលព្រះបាទគ្យងតុក ជាក្សត្រទី 35 នៃសម័យស៊ីលឡា ត្រូវបានប្តូរឈ្មោះជា អ៊ឹមសុងគុន។

Iនៅក្នុងដើមសម័យកូរ្យ៉ូ ឆ្នាំទី 9 នៃក្សត្រទី 8 ព្រះបាទហ្យនចុង ទីនេះ ត្រូវបានប្តូរឈ្មោះ ទៅជាដេហឹង ដែលជាផ្នែកមួយនៃអ៊ុនជូ (運州 ហុងសឹង) ហើយមានការិយាល័យប្រចាំ តំបន់កេមមូ នៅឆ្នាំទី 2 នៃក្សត្រទី 19 គឺព្រះបាទម្យនចុង។

បន្ទាប់ពីត្រូវបានតំឡើងជាគុន នៅឆ្នាំទី 7 នៃក្សត្រទី 3 នៃព្រះបាទថេចុង (1407) ទីនេះ ត្រូវបានទំលាក់មកជាហ្យនកាម នៅក្នុងឆ្នាំទី 13។ ដើម្បីអបអរសាទរស្រុកកំណើតនៃ ព្រះបាទហ្យនចុងនៅបេកសាននៅក្នុងភូមិនេះ នៅក្នុងឆ្នាំទី 7 នៃក្សត្រទី19 ព្រះបាទ ស៊ុកចុង (1681) ទីនេះត្រូវបានតំឡើងជាគុន ហើយក្រោយមកត្រូវបានទំលាក់ជាហ្យនកាម ម្តងទៀត។ នៅក្នុងពេលធ្វើកំណែទំរង់នៃរចនាសម្ព័ន្ធអាជ្ញាធរមូលដ្ឋាន នៅក្នុងឆ្នាំទី 32 នៃក្សត្រទី 26 ព្រះបាទកូចុង (1895) នៃរជ្ជកាលចូសុនទីនេះត្រូវបានតំឡើងជាគុន ម្តងទៀត និងគ្រប់គ្រងលើ 8 ម្យន គឺអ៊ឹមណេ កូព្យន វ៉ុនតុង គឹនតុង អូបូក ណេបូក អ៊ីលណាម និងអ៊ីណាម។ ចូលជាមួយនឹងយ៉េសានគុន ក្នុងឆ្នាំ 1914 តាមរយ:ការបញ្ចូល និងលុបចោលគុន និងម្យន ដោយធ្វើការរួមបញ្ចូលម្យនពីរ គឺអ៊ឹមណេ និងគឹនតុង ទៅជា ដេហឹងម្យម្យន អ៊ីលណាម និងអ៊ីណាម ទៅជាក្វាងស៊ីម្យន វ៉ុនតុង និងកូព្យន ទៅជាស៊ីនយ៉ាង ម្យន ណេបូក និងអូបូកទៅជាបុងសាន (អ៊ឹនបុង)-ម្យន និងផ្នែកមួយនៃអូកាម្យន។

ប្រវត្តិនៃតុកសានម្យន

កាលពីដើម ទីនេះមានឈ្មោះថា គឹមមុលហ្យន នៅក្នុងសម័យបេកចេ ហើយក្រោយមក ត្រូវបានកែទៅជា កេមមូ ក្រោមការគ្រប់គ្រងនៃអ៊ីសានគុន ដោយក្សត្រទី 25 នៃព្រះបាទ គ្យងតុក ក្នុងសម័យស៊ីលឡា។ ក្នុងដើមសម័យកូរ្យ៉ូ ឆ្នាំទី 9 នៃក្សត្រទី 19 ព្រះបាទ ហ្យនចុង (1018) ទីនេះត្រូវបានប្តូរឈ្មោះទៅជាតុកផុង ហើយមានការិយាល័យប្រចាំតំបន់ កេមមូ នៅក្នុងរជ្ជកាលនៃក្សត្រទី 19 ព្រះបាទម្យងចុង ដែលជាផ្នែកមួយនៃអ៊ុនជូ (運州:ហុងសឹង)។ ម៉ាស៊ីសានគុន ក្នុងសម័យបេកចេ បានក្លាយជាអ៊ីសានគុន ក្នុងសម័យស៊ីលឡា ដោយព្រះបាទគ្យងតុក សម័យស៊ីលឡា ដោយធ្លាប់ជាផ្នែកមួយនៃអ៊ុនជូ ក្នុងរជ្ជកាល នៃឆ្នាំទី 9 នៃព្រះបាទហ្យនចុង ក្នុងសម័យកូរ្យ៉ូ ហើយក្រោយមកមានកេមមូប្រចាំតំបន់ មួយ។ នៅក្នុងឆ្នាំទី 5 នៃក្សត្រទី 3 គឺព្រះបាទថេចុង (1405) ដោយសារតែមានមនុស្ស និងធនធានធម្មជាតិតិច អ៊ីសាន និងតុកផុង ត្រូវបានរួមបញ្ចូលគ្នា ក្លាយទៅជា តុកសាន ហើយក្រោយមក មានបង្កើតអោយមានការិយាល័យហ្យនកាម ក្នុងឆ្នាំទី 13 ក្នុងសម័យ កាលដដែល (1413)។ ជាគុនមួយ នៅក្នុងឆ្នាំទី 13 នៃក្សត្រទី 24 គឺព្រះបាទ ហ្យនចុង (1847) គ្រប់គ្រងទៅលើម្យនចំនួន 12 គឺចាងឆុន ដេចូជី ភ្នំដេតុកសាន ណាបាក់សូ ហ្យនណេ ណេយ៉ា អូយ៉ា តូយ៉ុង កូហ្យនណេ កូសាន កូតឹង និងពីបានកុត។ ក្នុងឆ្នាំ 1914 តាមរយ:ការបញ្ចូល និងលុបចោលគុន និងម្យន តុកសានម្យន ត្រូវបានរួមបញ្ចូល ជាមួយយ៉េសានគុន ដែលគ្របដណ្តប់លើ តុកសានម្យន សាងភ្យម្យន កូតឹកម្យន បុងសានម្យន និងផ្នែកមួយនៃអូកាម្យន និងស៊ីនណាមម្យន។ ក្នុងដំណើរការនេះ ហ្យនណេម្យន និងណាបាក់សូត្រូវបានបញ្ចូលជាតុកសានម្យន ដេតុកសានម្យន ដេដូជីម្យន និងចាងឆុនម្យនត្រូវបានបញ្ចូលជាសាងភ្យម្យន ម្យនចំនួនបួន គឺតូយ៉ុង កូហ្យនណេ (មួយផ្នែក) កូតុង និងកូសាន ត្រូវបានបញ្ចូលជាកូតុកម្យន និងម្យនចំនួនពីរ គឺណេយ៉ា និងអូយ៉ានិងផ្នែកមួយនៃកូហ្យនណេ ត្រូវបានបញ្ចូលជាបុងសានម្យន។