본문 바로가기 대메뉴 바로가기

About YESAN

អារ៉ាមស៊ូតុកសា

HOME វប្បធម៌ និងទេសចរណ៍ តំបន់ទេសភាពស្រស់ស្អាតល្បីៗ ១០កន្លែង នៅយេសាន អារ៉ាមស៊ូតុកសា

  • 1번 썸네일 이미지
  • 2번 썸네일 이미지
  • 3번 썸네일 이미지
  • 4번 썸네일 이미지
  • 5번 썸네일 이미지
  • 6번 썸네일 이미지
  • 7번 썸네일 이미지
  • 8번 썸네일 이미지
  • 9번 썸네일 이미지
  • 10번 썸네일 이미지
이전 다음

អារ៉ាមចំបងនៃតំបន់ទី 7 និកាយចូក្យេ នៃព្រះពុទ្ធសាសនាកូរ៉េ

មានទីតាំងស្ថិតនៅសាឆុនរី តុកសានម្យន យ៉េសានគុន ឈុនឆុនណាមតូ អារ៉ាមស៊ូតុកសា (វត្ត) ស្ថិតនៅចំកណ្តាល ដែលហ៊ុំព័ទ្ធទៅដោយភ្នំ ហាក់បីដូចជាផ្ទាំងសំពត់ដែលបត់បញ្ចូល គ្នា នៅខាងលិចមានភ្នំតុកសុងសាន ដែលជាផ្នែកត្បូងនៃភ្នំកេរ្យ៉ុង ខាងកើតមានភ្នំ កាយ៉ាសាន ខាងលិចមានភ្នំអូសសាន ខាងកើតប៉ែកខាងត្បូងមានភ្នំយ៉ុងបុងសាន។ ទីនេះ ត្រូវបានហៅថា សគឹមកាង (ទន្លេ) មានភ្នំ និងសមុទ្រនៅក្បែរ វាលទំនាបតភ្ជាប់គ្នា និងព្រែកដែលមានទឹកហូរចុះ។ ស៊ូតុកសា ដែលមានរឹសគល់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិត ព្រះពុទ្ធសាសនា និងមានលោកជាច្រើន អារ៉ាមនេះត្រូវបានចាត់ទុកជាអារ៉ាម ព្រះពុទ្ធសាសនាដ៏សក្តិសិទ្ធ។

មានកវីជាច្រើន ទស្សទាយថា អារ៉ាមស៊ូតុកសា (វត្ត) ត្រូវបានបង្កើតឡើងក្នុងសម័យបេកចេ ក្នុងរជ្ជកាលព្រះបាទ វីតុក (554~597) ដូចដែលមានរៀបរាប់នៅក្នុងបេកចេវ៉ាតាង ដែល ត្រូវបានរកឃើញនៅក្នុងអារ៉ាមនេះកាលពីសម័យដើម។ អារ៉ាមនេះ ត្រូវបានគេចាត់ទុក ជាអារ៉ាមចំបងនៅក្នុងនិកាយសេន នៃព្រះពុទ្ធសាសនា ដោយមានរឿងតំណាលថា ព្រះតេជគុណហេហ្យនបប់សា ធ្វើការទេសនានៅទីនេះ ក្នុងសម័យបេកចេ ក្នុងរជ្ជកាល ព្រះបាទ មូវ៉ាង (600~641) ព្រះតេជគុណ ណុងហ្វាសាង ធ្វើការសាងសង់អារ៉ាមនេះ ឡើងវិញនៅក្នុងឆ្នាំទីពីរ ក្នុងសម័យកូរ៉្យូ រជ្ជកាលព្រះបាទកុងមីនវ៉ាង និងព្រះតេជគុណ ម៉ាន់កុងសុនសា ធ្វើការទេសនា នៅក្នុងឆ្នាំទីពីរនៃសម័យចូសុន ក្នុងរជ្ជកាលព្រះបាទ កូចុង (1865)។ ត្រូវបានសាងសង់ឡើងនៅក្នុងសម័យកូរ្យ៉ូ រជ្ជកាលព្រះបាទឈុងក្យលវ៉ាង ក្នុងឆ្នាំ 1308 និងក្រោយមកត្រូវបានតែងតាំងជាវត្ថុមានតំលៃប្រចាំប្រទេសលេខ 49 នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 1962 ដេអ៊ុនចុន នៅក្នុងអារ៉ាមស៊ូតុកសា គឺជាអាគារឈើ ដែលមាន ខាន់ នៅខាងមុខ (សសរបួន) និង ខាន់ នៅខាងកៀនចំនួនបួន (សសរប្រាំ) និងដំបូលខ្ពស់មួយ។ មានអារ៉ាមស៊ូតុកសា កំពស់បីជាន់ ដែលធ្វើអំពីថ្ម ដែលជាទ្រព្យផ្នែកវប្បធម៌លេខ 103ដែល តែងតាំងដោយឈុនឆុនណាមតូ ហើយអារ៉ាមស៊ូតុកសា ដែលមានកំពស់ប្រាំពីរជាន់ ដែល ជាទ្រព្យផ្នែកវប្បធម៌លេខ 181 តែងតាំងដោយឈុនឆុនណាមតូ។ រូបគំនូរដ៏មានតំលៃក្នុង សម័យកូរ្យ៉ូជាច្រើន ដូចជាវត្ថុមានតំលៃថ្នាក់ជាតិលេខ 1263 ដូចជា ណូសាណាកេបុល អ៊ុមយ៉ុលកូគីអាំងពីឆុនតូ ស៊ូហ្វាតូ យ៉ាវ៉ាតូ គឹមយ៉ុងតូ និងអូបុលតូ នៃសម័យចូសុន សុទ្ធតែ មានឈ្មោះល្បីល្បាញ តែជាអកុសល ត្រូវបានបាត់បង់នៅក្នុងសម័យសង្គ្រាម។ បច្ចុប្បន្ន ច្បាប់ចំលងនៃរូបគំនូរទាំងនេះ ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរជាតិកូរ៉េ។ ចុងហេសា ចុនវ៉ុលសា គឹមសុនតេ ហ្យាងគុកអាក់ សភ្យតាង គ្យនសុងអាម ហ្វាហ៊ីតេ ម៉ាន់វ៉ុលតាង សុនស៊ូអាម វ៉ុនស៊ូអាម និងគុករ៉ាក់អាម សុទ្ធតែស្ថិតនៅក្នុងអារ៉ាមនេះ។

គុនយ៉ុកសុងបូក្វាន សំដៅទៅលើកន្លែងដែលប្រមូលផ្តុំព្រលឹងវប្បធម៌ជាតិ ដោយយោងទៅ តាមរឿងនិទាននៅក្នុងពិភពលោក។ ទីនេះ គឺជាកន្លែងដែលផ្តល់ឱកាសដល់ការស្វែងយល់ វប្បធម៌ព្រះពុទ្ធសាសនា និងទទួលស្គាល់តំលៃនៃព្រះពុទ្ធសាសនា ក៏ដូចជាកន្លែងប្រមូល ទិន្នន័យវប្បធម៌ព្រះពុទ្ធសាសនា ដោយធ្វើការប្រមូល ស្វែងយល់មតិ រក្សាទុក និងតាំង បង្ហាញនូវពត៌មានទាក់ទងនឹងព្រះពុទ្ធសាសនា។ ជាការពិតណាស់ ទីនេះ មានរក្សាទុកនូវ ទ្រព្យសម្បត្តិផ្នែកព្រះពុទ្ធសាសនាចំនួន 600 រឺច្រើនជាងនេះ ដើម្បីបង្ហាញអំពីប្រវត្តិដើម និងការវិវត្តន៍នៃព្រះពុទ្ធសាសនានៅក្នុងតំបន់ ចាប់តាំងពីអារ៉ាមស៊ូតុកសា សម័យបេកចេ ដែលជាប្រភេទអារ៉ាមព្រះពុទ្ធសាសនា ដែលស្ថិតនៅលើភ្នំ បែងចែកជាបីផ្នែក ហើយមាន តុកសុងសាននៅខាងក្រោម និងដេអ៊ុនចុង នៅផ្នែកខ្ពស់បំផុត។ ការបែងចែកនេះ បាន បង្ហាញអំពីការវិវត្តន៍នៃដេអ៊ុនចុង ចាប់ពីការណែនាំ ការអភិវឌ្ឍន៍ និងលទ្ធផល ព្រមទាំង ឥទ្ធិពលរបស់វា។ ផ្នែកផ្តល់សេចក្តីណែនាំ គឺអ៊ីលជូមុនហ្វា ហ្វាងហាចុងរូ ដែលជាច្រកទ្វារ ចូលទៅកាន់អារ៉ាម ផ្នែកអភិវឌ្ឍភ្ជាប់ជាមួយនឹងចូអ៊ីនចុងសា ដែលទាក់ទាញការចាប់ អារម្មណ៍ ដោយការផ្លាស់ប្តូរឆាប់រហ័សនៃរូបភាព ហើយនិងផ្នែកលទ្ធផល គឺដេអ៊ុនចុង ដែលមានតួនាទីជាកន្លែងដ៏សំខាន់។ ផ្នែកទាំងបីនេះ ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ ជាមួយ នឹងគ្រោងដ៏ស្រស់ត្រកាល។