About YESAN
វប្បធម៌ និងទេសចរណ៍
តំបន់ទេសភាពស្រស់ស្អាតល្បីៗ ១០កន្លែង នៅយេសាន
អារ៉ាមឈុងអ៊ូអ៊ីសា
គឺជាកន្លែងកំណើត និងធំដឹងក្តីរបស់ មេហុន យ៉ុន បុងគីល
ឈុងគូអ៊ីសា (វត្ត) មានទីតាំងស្ថិតនៅស៊ីយ៉ាងរី តុកសានម្យន យ៉េសានគុន គឺជាកន្លែង កំណើត និងធំដឹងក្តីរបស់វីរបុរសស្នេហាជាតិមេហុន យ៉ុន បុងគីល ហើយគឺជាកន្លែង ដែលបង្កើតនូវទឹកចិត្តស្នេហាជាតិនៅក្នុងស្មារតីរបស់ប្រជាជន មុននឹងគាត់ត្រូវបាននិរទេស ខ្លួន។ អារ៉ាមនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1968 ដល់ឆ្នាំ 1974 ដើម្បីរំលឹកដល់ ស្មារតី ដ៏អង់អាចរបស់យ៉ុន និងភាពស្មោះត្រង់សំរាប់ប្រជាជនជំនាន់ក្រោយ។ ទីនេះ ត្រូវបាន តែងតាំងជាទីតាំងប្រវត្តិសាស្ត្រលេខ 227 នៅថ្ងៃទី 14 ខែតុលា 1972។ ចាប់តាំងពីពេល នោះមក ពិធីបុណ្យប្រពៃណីយ៉ុន បុងគីល ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី 27 ដល់ថ្ងៃទី 29 ខែមេសា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធវីរបុរសស្នេហាជាតិម្នាក់នេះ។
Patriot Yun, Bong-gil was born as the eldest son of Yun, Hwang-gong at his parents' house of Dojung-do on June 21 in the second year of Sunjong Yunghee in 1908. At his fifteen, he was called a genius for his top scholastic ability, and, at his nineteen in 1926, he formed a night study club and exerted himself to crusading against illiteracy. In 1927, he wrote Farmers Book and organized a reading club. However, after leaving a tragic will stating, "Once leaving home, a man must achieve his goal," on March 6, 1930, he fled from the country. Then, in the Honggu Park, Shanghai, China, on April 29, 1932, he performed the patriotic deed of blasting the ceremony hall of Chonjangjol Shanghai Incident Victory Celebration. He died at the age of 25 on December 29, 1932, after sacrificing himself for the country.
វីរបុរសស្នេហាជាតិ យ៉ុន បុងគីល គឺជាកូនប្រុសច្បងនៃ យ៉ុន ហ្វាងកុង ហើយចាប់កំណើត នៅក្នុងផ្ទះរបស់ឪពុកម្តាយគាត់ នៅតូជុង តូ នៅថ្ងៃទី 21 ខែមិថុនា នៅក្នុងឆ្នាំទីពីរ នៃស៊ុនចុងយ៉ុងស៊ី ក្នុងឆ្នាំ 1908។ ពេលអាយុដប់ប្រាំឆ្នាំ គាត់ត្រូវបានគេហៅថាជាក្មេង ពូកែម្នាក់ ដោយសារតែសមត្ថភាពដ៏វាងវៃរបស់គាត់ ហើយនៅពេលគាត់អាយុដប់ប្រាំបួន ឆ្នាំ ក្នុងឆ្នាំ 1926 គាត់បង្កើតក្រុមរៀនពេលយប់ ហើយធ្វើការប្រឆាំងនឹងអនក្ខរកម្ម។ ក្នុងឆ្នាំ 1927 គាត់បានសរសេរសៀវភៅកសិករ និងរៀបចំក្រុមអានសៀវភៅ។ ប៉ុន្តែ បន្ទាប់ពីបាន បន្សល់ទុកនូវបណ្តាំសោកនាដកម្មមួយ ដែលមានខ្លឹមសារថា "នៅពេលដែលចាកចេញ ពីផ្ទះ ត្រូវតែសំរេចគោលបំណងអោយបាន " នៅថ្ងៃទី 6 ខែមីនា ឆ្នាំ 1930 គាត់បាន ចាកចេញពីប្រទេស។ នៅឧទ្យានហុងគូ ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី 29 ខែមេសា 1932 គាត់បានធ្វើការពលីជីវិត ដោយបំផ្លាញពិធីជ័យជំនះ ឆុនចាងចុល សៀងហៃ។ គាត់បានស្លាប់នៅក្នុងវ័យ 25 ឆ្នាំ នៅថ្ងៃទី 29 ខែធ្នូ 1932 បន្ទាប់ពីធ្វើការពលីជីវិតរបស់ខ្លួន ដើម្បីប្រទេសជាតិ។
ឈុងគូអ៊ីសា ដែលមានទំហំ 147,802㎡ ត្រូវបានបែងចែកជាបួនផ្នែក។ តំបន់អារ៉ាមចំបង មានចេតីរបស់យ៉ុន ឈុងគួយមុន ហុងសាលមុន ជាដើម ហើយតំបន់រំលឹកវិញ្ញានក្ខន្ធ រួមមានសាលរំលឹកវិញ្ញាណក្ខន្ធយ៉ុនបុងគីល ប្រាសាទ និងថែវ។ មិនត្រឹមតែ នៅក្នុង សាល រំលឹកវិញ្ញាណក្ខន្ធយ៉ុនបុងគីល មានដាក់បង្ហាញនូវវត្ថុបន្សល់ទុក 56 យ៉ាង 28 ប្រភេទ ហើយត្រូវបានចាត់ទុកជាវត្ថុមានតំលៃលេខ 568 ហើយថែមទាំមានដាក់បញ្ចាំងអំពីជីវិត ដ៏ខ្លីរបស់គាត់ តាមរយ:ផ្ទាំងទស្សនីយភាពទាំង 11 ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា។ តំបន់ លូតលាស់រួមមាន ចូហានតាង ដែលជាកន្លែងដែលគាត់ធ្លាប់រស់នៅតាំងពីអាយុបួនឆ្នាំ រហូតដល់មុនពេលគាត់ធ្វើនិរទេសខ្លួន រូបសំណាកនៃការពលីជីវិតរបស់គាត់ និងរូបសំណាកយ៉ុនបុងគីល។ ទីកន្លែងកំណើតរបស់យ៉ុន បុងគីល ដែលមានឈ្មោះថា តូហ៊ុងតូ ត្រូវបានដាក់ឈ្មោះដោយយ៉ុនបុងគីល ក្វានហានតាង គឺជាកន្លែងកំណើតរបស់គាត់ និង កន្លែងដែលគាត់រស់នៅដល់អាយុបួនឆ្នាំ ពូហឹងវ៉ុន ជាកន្លែងសំរាក់ក្រុមរៀនពេលយប់ និង រហាត់ទឹកមួយ។ ជាពិសេស ផ្ការីកនៅតូជុងតូ ដូចជាផ្កាកូលាប និងផ្កាព្រៃជាច្រើន បង្កើត បានជាទេសភាពគួរអោយគយគន់។