About YESAN
វប្បធម៌ និងទេសចរណ៍
តំបន់ទេសភាពស្រស់ស្អាតល្បីៗ ១០កន្លែង នៅយេសាន
ផ្ទះរបស់ ឈូសា គីម ជុងហ៊ុយ
ផ្ទះចាស់របស់ ឈូសា គីម ជុងហ៊ុយ កាលពីមុនស្ថិតនៅចាងតុង ទីក្រុងសេអ៊ូល។ ដោយសារតែមានមន្ត្រីប្តឹងទៅស្តេច ដោយអះអាងថា ផ្ទះនោះធំពេក ទើបផ្ទះចាស់នោះ ត្រូវបានប្តូរទីតាំងទៅកាន់ទីតាំងបច្ចុប្បន្ន គឺស៊ីណាម។ ជីតាតួ របស់ឈូសា ដែលមាន ឈ្មោះថា គីម ហានស៊ីន បានវាយរុះរើផ្ទះចាស់ ហើយសាងសង់ឡើងវិញជាផ្ទះដែលមាន ទំហំ 53 ខាន់។ ផ្ទះចាស់របស់ ឈូសា គីម ជុងហ៊ុយ ដែលជាកវីសរសេរអក្សរផ្ចង់ម្នាក់ ក្នុងសម័យចូសុនចុងក្រោយ មានទំហំ 80.5 ភ្យង និងមានអានឆេ (អាគារគោល), សារ៉ាងឆេ (អាគារផ្តាច់), មុនកេនឆេ (អាគារក្បែរច្រកចូល) និងសាតាងឆេ។
រួមមាន 6-ខាន់ ដេឆុង (សាលដែលមានផ្ទៃបាតធំ, 2-ខាន់ អានបាង (បន្ទប់ធំមួយ) និង កុនណុនបាង (បន្ទប់ទល់មុខបន្ទប់ទទួលភ្ញៀវ) អានឆេ អាគារគោលសំរាប់បុរស គឺជាអាគារមានរាងជ្រុង 口 (ប្រភេទចតុកោណកែង) មានផ្ទះបាយ របងខាងក្នុង របងតូចខាងកៀន និងបន្ទប់ដាក់ឥវ៉ាន់។ ដោយសារអានបាង និងកុនណុនបាង ជាមួយនឹង ថូតម៉ារូ (រានហាលតូចមួយធ្វើអំពីឈើ) ពិដានផ្ទះបាយភ្ជាប់ទៅនឹងធ្នឹមនៅលើផ្ទះបាយ និង ដេឆុង រវាងអានបាង និងកុនណុនបាង ដែលមិនមែនជាទំហំធម្មតា ដូចជាអាគាររូបរាង 口-ត្រូវបានគេហៅថា 「ដេកុតជីប (ផ្ទះរបស់បុរសអ្នកមាន)」ប្រភេទអាគារ ដែលភាគច្រើន ឃើញមាននៅតំបន់ជុងពូ (ផ្នែកកណ្តាលនៃកូរ៉េ) និងតុងណាម (ផ្នែកខាងកើតប៉ែក ខាងត្បូងនៃកូរ៉េ)។ សារ៉ាងឆេ អាគារផ្តាច់សំរាប់ស្ត្រី នៅខាងត្បូងមានបន្ទាប់អនដល មួយទំហំមួយខាន់ (បន្ទប់ដែល មានប្រព័ន្ធកំដៅនៅក្រោមឥដ្ឋ) ខាងកើតបន្ទប់អនដល ទំហំពីរខាន់ ហើយផ្សេងទៀតមានដេឆុង និងម៉ារូ (សាលតូចមួយ)។ លទ្ធិខុងជឺ មានឥទ្ធិពលលើការសាងសង់ផ្ទះ ក្នុងសម័យចូសុន ដែលត្រូវបានបែងចែកអានឆេ និងសារាងឆេ អោយដាច់ពីគ្នា។ សរសរថ្ម ដែលមានឆ្លាក់អក្សរ សុកន្យន (石年) នៅខាងមុខសារាងឆេ គឺជាថ្ម វាស់ពេលវេលា ដែលធ្វើដោយឈូសាដោយផ្ទាល់។