본문 바로가기 대메뉴 바로가기

About YESAN

ស៉្បាឌុកសាន (Deoksan Spa)

HOME វប្បធម៌ និងទេសចរណ៍ តំបន់ទេសភាពស្រស់ស្អាតល្បីៗ ១០កន្លែង នៅយេសាន ស៉្បាឌុកសាន (Deoksan Spa)

1번 썸네일 이미지
  • 1번 썸네일 이미지
  • 2번 썸네일 이미지
  • 3번 썸네일 이미지
  • 4번 썸네일 이미지
  • 5번 썸네일 이미지
  • 6번 썸네일 이미지
  • 7번 썸네일 이미지
  • 8번 썸네일 이미지
이전 다음

ឌុកសាន ហ្យនចូ ដុងហ្កុកយ៉ជីសឹងរាម ដែលត្រូវបានកេហៅថា “ អុនឆនឆេហ្យនណាមអូរី (溫泉在在南五里)” និងនៅ ជុងឆុងដូឌុកសានហ្យនចូនៃ ស៊េជុង សីុសឡុកជីលីជី ដែលបានកតើត្រានៅក្នុងកំណត់ត្រា “ អុនឆនណាមសានរី (縣縣南三里)” តំបន់នេះត្រូវបានគេស្គាល់យ៉ាងហោចណាស់ពី ៥០០ ទៅ ៦០០ ឆ្នាំ។ ដោយផ្អែកលើកំណត់ត្រារបស់បណ្ឌិតឆេហ្យនយ៉ុលកុកនៅសម័យចូសនបានកត់ត្រាថា “ សត្វក្រៀល បានឈរនៅកណ្តាលវាលស្រូវដោយមិនហើរទៅណា ដូច្នេះហើយអ្នកស្រុកក៏បានទៅ ជិតបក្សីនោះ ហើយពិនិត្យឃើញថា បក្សីនោះមានរបួសស្លាបនិងជើង ហើយបានយកទឹកពីក្នុង ដីវាល នោះមករុំលើរបួស។

បន្ទាប់ពីធ្វើបែបនេះអស់រយៈពេល ៣ថ្ងៃសត្វក្រៀលបានជាសះស្បើយពីរបួសហើយបាន ហើរ ចេញទៅបាត់។ ដោយគិតថានេះជារឿងចម្លែកអ្នកភូមិបានពិនិត្យមើលទៅកន្លែងដែល សត្វក្រៀល ឈរ ហើយបានឃើញទឹកក្តៅអុនៗហូរចេញពីដី។ បន្ទាប់មកពួកគេបានចាប់ផ្តើមប្រើកន្លែងនេះ នៅ និទាឃរដូវហើយដោយសារតែទឹកនៅតំបន់នេះអាច ព្យាបាលជំងឺ សើស្បែក និងជំងឺផ្សេងៗទៀត ជាច្រើន។ ភូមិនេះត្រូវបានគេដាក់ឈ្មោះថា អុនឆុន - កូល (ភូមិនិទាឃរដូវក្តៅ) ។ ហើយមានរឿងព្រេងមួយ ទៀតទាក់ទងនឹងបានតំណាលថា ៖“ តាំងពីយូរយារណាស់មកហើយមាន កសិករដ៏ឧស្សាហ៍ម្នាក់ នៅឌុកសានសាដុងរី ។ ថ្វីត្បិតកាលពីក្មេងគាត់រស់នៅក្នុងភាពក្រីក្រ តែគាត់ត្រូវ បានចិញ្ចឹមបីបាច់ ដោយម្តាយដែលជាស្រ្តីមេម៉ាយម្នាក់ដែលមានសុទិដ្ឋិនិយម។ ក្រោយមក មានពេលមួយ គាត់ បានជួបការលំបាកយ៉ាងខ្លាំងដោយសារតែការប្រមូលផលមិន ល្អរយៈ ២ ទៅ ៣ ឆ្នាំជាប់ៗគ្នា។ គាត់ចេញទៅវាលស្រែជារៀងរាល់ថ្ងៃដោយប្រើចបកាប់ ប៉ុន្តែដំណាំស្រូវ របស់គាត់នៅតែ ក្តៅស្កក។ ថ្ងៃមួយបានកត់សម្គាល់ឃើញថាមានកន្លែងមួយ ដែលមានរុក្ខជាតិខៀវស្រងាត់។ ដូច្នេះគាត់បានចេញទៅវាលស្មៅដែលគាត់បានគ្រោង នឹងដាំដុះ ជាយូរមកហើយ។ គាត់បានជីកកាប់ដី ដោយកម្លាំងទាំងអស់នៅក្នុងវាលស្មៅបៃតង។ ពេលគាត់ ជីកគាត់ចាប់ផ្តើមឃើញទឹកផុសចេញពីដី។ ហើយអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល គឺទឹកដែលផុសចេញ មកជាទឹកក្តៅអុនៗ។ ទេវតាមិនបិទភ្នែកចំពោះមនុស្សដែលឧស្សាហ៍ព្យាយាមនោះទេ។ កសិករម្នាក់បានរស់នៅក្នុងភាពរុងរឿង ជាម្ចាស់នៃតំបន់ទឹកផុសនេះ ។

ស្ប៉ាឌុកសាន ត្រូវបានបើកនៅឆ្នាំ ១៩១៧ ដោយបុរសជនជាតិជប៉ុនម្នាក់ឈ្មោះអានជុង (安井) ។ វាគឺជាទឹក សូដ្យូមប៊ីកាកាបូណាតធម្មជាតិដែលមានសារធាតុហ្គឺម៉ានីញ៉ូម(germanium) ដែលត្រូវ បាន គេដាក់ឈ្មោះ ថា“ ឳសថព្យាបាលរោគដ៏សក្តិសិទ្ធិ” ហើយវាត្រូវបានគេដឹងថាមានប្រសិទ្ធភាព ប្រឆាំងនឹងការឈឺសាច់ដុំ រលាកសន្លាក់និងប្រព័ន្ធសរសៃប្រសាទខណៈពេល ដែលជំរុញដល់ ប្រព័ន្ធ ឈាមរត់ការដកជាតិខ្លាញ់ និងការបង្កើតកោសិកាឡើងវិញ។ មានភ្ញៀវទេសចរជាង 2.5លាននាក់ក្នុងមួយឆ្នាំៗបានមកកម្សាន្តក្នុងតំបន់ទេសចរណទឹកផុសយេសាន ដែលនៅទីនេះមាន ទឹកផុស ៧កន្លែងកន្លែងស្នាក់នៅជាង ៥០ កន្លែង សណ្ឋាគារទេសចរណ៍ ២ និងសណ្ឋាគារធម្មតា១។