About YESAN
វប្បធម៌ និងទេសចរណ៍
រមណីយដ្ឋានទេសចរណ៍សំខាន់ៗ
រមណីយដ្ឋានទេសចរណ៍យ៉េតាង
មានហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងកំសាន្តជាច្រើន ដូចជា ផ្លូវឡើងភ្នំ តំបន់បោះតង់ និងវាលស្មៅ នៅជុំវិញអាងស្តុកទឹកយ៉េតាង។
រមណីយដ្ឋានទេសចរណ៍យ៉េតាង ចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ 1986 នៅលើផ្ទៃដី 14.2 ហិកតានៅ ដុងឆុន-រី និងហ៊ូសា-រី នៅអ៊ឹងបុង-ម្យ យ៉េសាន-គុន។
បច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងកំសាន្តជាច្រើន ដូចជាទីកន្លែងចតឡាន វាលស្មៅ និង ផ្លូវឡើងភ្នំ ព្រមទាំងមានរចនាសម្ព័ន្ធបន្ថែមទៀតរហូតដល់ឆ្នាំ 2015។ តំបន់នេះ ត្រូវបានអភិវឌ្ឍជា តំបន់រមណីយដ្ឋានអេកូទេសចរណ៍ដោយសារតំបន់នេះ ស្ថិតនៅក្បែរអាងស្តុកទឹកល្អជាងគេ នៅក្នុងប្រទេសកូរ៉េ គឺអាងស្តុកទឹកយ៉េតាង។ មកទល់បច្ចុប្បន្ន ទឹកប្រាក់ចំនួន 4600 លានវ៉ុន ត្រូវបាន វិនិយោគដើម្បីអភិវឌ្ឍគំរោងផ្សេងៗ ដែលសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន 6 រួមមាន កន្លែងចត ឡាន ហើយតាមរយ:គំរោងនេះ ទីនេះ ត្រូវនឹងត្រូវបានអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍ ដ៏ល្អមួយ។