About YESAN
វប្បធម៌ និងទេសចរណ៍
រមណីយដ្ឋានទេសចរណ៍សំខាន់ៗ
ទឹកជ្រោះក្តៅតុកសាន
គឺជាទ្រព្យសម្បត្តិវប្បធម៌លេខ 190 ដែលតែងតាំងដោយឈុនឆុនណាមតូ នៅថ្ងៃទី 17 ខែឧសភា ឆ្នាំ1984 តុកសានអនឆុនស្ប៉ា មានទីតាំងស្ថិតនៅ លេខ 15 សាតុង-រី (បច្ចុប្បន្នលេខ 483 សាតុង-រី), តុកសាន-ម្យន, យ៉េសាន-គុន។ ក្នុងអំលុងឆ្នាំ 1918 អាគារមួយដែលមានឈ្មោះតុកសានអនឆុន បានចាត់ផ្តើមគំនិតប្រើប្រាស់ទឹកជ្រោះក្តៅ ក្រោយមក លោក លី ហានគ្យង បានសាងសង់អាគារ ដោយមានជីកក្រោមដី ហើយបានទាញយកទឹករ៉ែក្នុងតំបន់អនឆុន ដែលមានកំដៅ 43~ 52℃ ពីក្រោមដីដែល មានជំរៅ 300m។ ដោយសារដែលមានប្រភពពីក្រោមដី ទឹករ៉ែនេះ មានប្រយោជន៍ដូចជា ទឹកដោះម្តាយ ហេតុនេះ គេក៏ហៅឈ្មោះថា ‘ជីគូយូ’។
នៅក្នុងកំណត់ត្រារបស់តុកសានហ្យនចូ នៃតុងគុកយ៉ជី បានហៅតុកសានជា『ណាម៉ូ-រី, អនឆុនចេ-ហ្យន (溫泉在縣南五里),』 និងឈុងឆុងតូ តុកសាន ហ្យនចូ នៃសេជុងស៊ីលជីក យ៉ុនអ៊ីលមុន នៅណាមសាមរី អនឆុនចេហ្យន បានបញ្ជាក់អំពីប្រវត្តិ នៃទឹកជ្រោះក្តៅ តាំងពី 500~600 ឆ្នាំមុន។ ឈុងបូ ជាសៀវភៅដែឡសរសេរដោយអ្នកកាន់ លទ្ធិខុងជឺសម័យចូសុន គឺលោក លីយ៉ុលកូក បានណែនាំដូចខាងក្រោមអំពីប្រភពនៃ តុកសានអនឆុន។ សត្វក្រសារមួយឈរនៅចំកណ្តាលនៃវាលស្រែពេលយ៉ាងយូរ ដោយ មិនហើរចេញឡើយ។ នៅពេលដែលមនុស្សចូលទៅជិតពិនិត្យមើល គេឃើញសត្វក្រសារ នេះយកទៅនៅក្នុងស្រែទៅលាបលើស្លាប និងជើងដែលមានរបួសរបស់វា។ អស់ពេលបីថ្ងៃ សត្វក្រសារបានជាសះស្បើយ និងហោះចេញទៅ អ្នកស្រុកបានទៅពិនិត្យមើលកន្លែងដែល សត្វក្រសារនោះនៅ ហើយបានឃើញទឹកក្តៅឧណ្ណៗ និងរអិល ហូរចេញមក។ ហើយគេ បានដាក់ឈ្មោះកន្លែងនោះជាប្រភពទឹករ៉ែ ហើយបានប្រើទឹកនោះដើម្បីព្យាបាលរោគសើរ ស្បែក និងស្នាមរបួសផ្សេងៗ ហើយភូមិនេះ ក៏ត្រូវបានគេហៅថា ភូមិអនឆុនកូល (ភូមិទឹក ជ្រោះក្តៅ)។ មានរឿងនិទានមួយទៀតបានតំណាលថា មានកសិករឧស្សាហ៍ព្យាយាមម្នាក់ ដែលរស់នៅក្នុងសាតុងរី តុកសាន ជាយូរមកហើយ មានជីវភាពទាល់ក្ររស់នៅជាមួយ ម្តាយ ទោះបីជាក្រយ៉ាងណា ក៏កសិកររូបនោះ នៅតែថែរក្សាម្តាយ និងកូនៗបានយ៉ាងល្អ។ មានឆ្នាំមួយនោះ គាត់ប្រឈមមុខនឹងគ្រោះទុរភិក្ស ស្រូវនៅក្នុងស្រែមិនទទួលបានផល។ នៅពេលដែលសំលឹងមើលដើមស្រូវ គាត់នឹកឃើញនូវទិដ្ឋភាពនៅកណ្តាលស្រែ ដែលតែង តែមានស្មៅដុះលូតលាស់ល្អ។ នៅពេលដែលគាត់ឃើញមានដើមស្រូវមួយចំនួននៅរស់ ដែលគាត់រំពឹងថានឹងធ្វើការប្រមូលផលនាពេលណាមួយ គាត់ក៏សាកជីកដីកន្លែងនោះ ក៏ ឃើញមានទឹកចេញមក។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺជាទឹកក្តៅឧណ្ណៗ។ ទេវតាមិន ធ្វើបាបមនុស្សដែលមានចិត្តធម៌នោះទេ ចាប់តាំងពីពេលនោះមក គាត់ក៏រស់នៅយ៉ាង រីករាយ ដោយក្លាយខ្លួនជាម្ចាស់ទឹកជ្រោះក្តៅនោះ។ ដោយចាប់ផ្តើមបើកដំបូង គឺជា ទឹកជ្រោះក្តៅដាក់ក្នុងធុងក្នុងឆ្នាំ 1917 ដោយជនជាតិជប៉ុន អានចុង តុកសានអនឆុនស្ប៉ា ដែលជាអនឆុនមានជាតិរ៉ែធម្មជាតិសំបូរទៅដោយ ជើម៉ាញ៉ូម ដែលជាសារធាតុអាច ព្យាបាលរោគសញ្ញាឈឺសាច់ដុំ ឈឺសន្លាក់ ជំងឺសើស្បែក និងរបួសផ្សេងៗ ក៏ដូចជា ជួយ ជំរុញចលនាឈាម និងការបង្កើតកោសិកា។ នៅក្នុងតំបន់នេះ មានកន្លែងស្នាក់នៅចំនួន 50 កន្លែង រួមមាន ផ្ទះសំណាក់ដែលមានអុនឆុនចំនួន ប្រាំពីរ សណ្ឋាគារចំនួន 2 និងសណ្ឋាគារទូទៅចំនួនមួយ ភោជនីយដ្ឋានផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។