본문 바로가기 대메뉴 바로가기

About YESAN

????????????

HOME ??????? ?????????? ????????????????????? ???????????? ????????????

ភ្នំកាយ៉ាសាន
ភ្នំកាយ៉ាសាន

ភ្នំកាយ៉ាសាន គឺជាផ្នែកមួយនៃឧទ្យានជាតិតុកសុងសាន ដោយមានតំបន់កេរតំណែលវប្បធម៌ជាច្រើន។ អារ៉ាមកាយ៉ាសាន ត្រូវបានកសាងឡើងក្នុងសម័យស៊ីលឡា ដើម្បីប្រារព្ធពិធីបុណ្យថ្នាក់ជាតិ និងពិធីបុណ្យផ្សេងៗ ដែលប្រារព្ធឡើងក្នុងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ ដោយចៅហ្វាយ ក្រុងតុកសាន រហូតដល់សម័យចូសុន។ កំពូលភ្នំសុងមុងបុង មាននូវថ្មជាច្រើននៃភ្នំកាយ៉ាសាន។ មានដុំថ្មដែលឈរខ្ពស់ដូចខ្លោងទ្វារ និងមានកំពូលភ្នំដែលភ្ជាប់ពីទីនេះ រហូតដល់កំពូលភ្នំ អូយ៉ាងបុង។ មានផ្ទាំងផ្តល់ព័ត៌មាន និងផ្លូវឡើងភ្នំត្រូវបានរក្សាបានយ៉ាងល្អ។ ហើយក៏មានតំបន់វប្បធម៌ផ្សេងៗ នៅក្នុងតំបន់នេះ ដែលបានបន្ថែមនូវភាពរីករាយជាច្រើនសំរាប់ការឡើងភ្នំ។

ផ្លូវឡើងភ្នំ

  • ផ្លូវឡើងភ្នំ A :កន្លែងចតឡានកាយ៉ាសាន ~ កំពូលភ្នំអូយ៉ាងបុង ~ កំពូលភ្នំសុងមុងបុង ~ កំពូលភ្នំកាយ៉ាបុង ~ កន្លែងចតឡានកាយ៉ាសាន(10.65km, 5 ម៉ោង 20 នាទី)
  • ផ្លូវឡើងភ្នំ B :អាងស្តុកទឹកអុកយ៉េ ~ ភ្នំសវ៉ុនសាន ~ កំពូលភ្នំអូយ៉ាងបុង ~ កំពូលភ្នំសុងមុងបុង ~ កំពូលភ្នំកាយ៉ាបុង~ កំពូលភ្នំវ៉ុនហ្យបុង ~ ភ្នំថូម៉ូសាន ~ កន្លែងចតឡាន (15.05km, 8 ម៉ោង 20 នាទី)