ការរាយការណ៍ផ្លាស់ប្តូរកន្លែងស្នាក់នៅ
- នេះគឺជាការដាក់សុំស៊ីវិល ដែលដែលដាក់ពាក្យដោយជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េ រឺជនជាតិកូរ៉េ ស្នាក់នៅបរទេស (F-4) ដើម្បីធ្វើការរាយការណ៍ការផ្លាស់ប្តូរទីតាំងស្នាក់នៅ ដោយយោងទៅតាមបញ្ញត្តិខាង ក្រោម។
- ក្នុងអំលុងពេល14 ថ្ងៃ បន្ទាប់ពីបានរើទៅកាន់កន្លែងថ្មី ជនបរទេសដែលបានចុះបញ្ជី ត្រូវដាក់ពាក្យ រាយការណ៍អំពីការរើចូលទៅកាន់ប្រធាន ស៊ី/គុន/គូ រឺប្រធានការិយាល័យសេវាកម្មអន្តោប្រវេសន៍កូរ៉េ ដែលមានយុត្តាធិការទៅលើតំបន់ដែលរើចូល។
- ក្នុងអំលុងពេល14 ថ្ងៃ បន្ទាប់ពីបានរើទៅកាន់កន្លែងថ្មី ជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េ រឺជនជាតិកូរ៉េ ស្នាក់នៅបរទេស (F-4) ដែលបានចុះបញ្ជីអាសយដ្ឋានមួយនៅក្នុងប្រទេសកូរ៉េជាមួយនឹង ការិយាល័យ សេវាកម្មអន្តោប្រវេសន៍ ត្រូវដាក់ពាក្យ រាយការណ៍អំពីការរើចូលទៅកាន់ប្រធាន ស៊ី/គុន/គូ រឺប្រធានការិយាល័យសេវាកម្មអន្តោប្រវេសន៍កូរ៉េ ដែលមានយុត្តាធិការទៅលើតំបន់ដែលរើចូល។
- គ្រួសារដែលមានតែម្នាក់ឯង ដែលមានបំណងធ្វើការរាយការណ៍តាមអ៊ីនធើណែត ត្រូវធ្វើការរាយការណ៍ ដោយខ្លួនឯង។ ក៏ប៉ុន្តែ ប្រសិនបើបុគ្គលនោះ មានអាយុតិចជាង 17 ឆ្នាំ ឪពុកម្តាយអាចធ្វើការរាយការណ៍ ជំនួសបាន។ សំរាប់ការរាយការណ៍ គឺត្រូវការលិខិតផ្ទេរសិទ្ធិដើម្បីបញ្ជាក់។ (លិខិតផ្ទេរសិទ្ធិ គឺជាលិខិត ចេញដោយស្ថាប័នហិរញ្ញវត្ថុត ដូចជាធនាគារជាដើម)
- សំរាប់ជនបរទេសដែលចុះបញ្ជីជាមួយនឹងក្រុមគ្រួសារ (F-3) ដែលបានចុះបញ្ជីនៅការិយាល័យ សេវាកម្មអន្តោប្រវេសន៍កូរ៉េ មេគ្រួសារត្រូវធ្វើការរាយការណ៍សំរាប់គ្រួសារទាំងមូល រឺសមាជិកគ្រួសារ ត្រូវធ្វើការរាយការណ៍រៀងៗខ្លួន។
- ក្នុងករណីដែលក្រុមគ្រួសារមានជនបរទេសដែលបានចុះបញ្ជី និងជនបរទេសដែលមានសិទ្ធិស្នាក់នៅ នោះ សមាជិកគ្រួសារ ត្រូវធ្វើការរាយការណ៍រៀងៗខ្លួន។
- ※ ប្រសិទ្ធិបើអ្នកត្រូវការលិខិតបញ្ជាក់ (ការរើចូល) ដោយយោងទៅតាមច្បាប់ការពារអ្នកជួលផ្ទះ សូមធ្វើការទំនាក់ទំនងការិយាល័យអាប់/ម្យន នៅក្នុងតំបន់ស្នាក់នៅរបស់អ្នក។
សេចក្តីណែនាំក្នុងការរាយការណ៍ផ្លាស់ប្តូរកន្លែងស្នាក់នៅសំរាប់ជនបរទេសដែលបានចុះបញ្ជី
ឯកសារ ដែលត្រូវការ |
|
អ្នកដាក់ពាក្យ |
ជនបរទេសដែលបានចុះបញ្ជី ហើយគ្រោងផ្លាស់ប្តូរទីកន្លែងស្នាក់នៅ |
ដំណើរការ នៃការដាក់ពាក្យ |
- ការដាក់ពាក្យដោយផ្ទាល់:①ទៅកាន់ផ្នែកកិច្ចការទូទៅ នៃ ការិយាល័យគុន->②បំពេញ និងដាក់ពាក្យសុំ ->③ពាក្យសុំត្រូវបាន ត្រួតពិនិត្យ
ការដាក់ពាក្យតាមអ៊ីនធើណែត: www.hikorea.go.kr (e-Application -> File an e-Application ->ជួនដំណឹងកន្លែងស្នាក់នៅ)
|
រយ:ពេលនៃការដាក់ពាក្យ |
ពីម៉ោង 9 a.m. ដល់ម៉ោង 6 p.m. (មិនធ្វើការនៅថ្ងៃសោរ៍ អាទិត្យ និងថ្ងៃឈប់សំរាក) នឹងធ្វើការសំរេចភ្លាមៗ ប្រសិនបើអ្នកដាក់ពាក្យ បំពេញតាមលក្ខខណ្ឌ |
ស្ថាប័នពិនិត្យ ពាក្យសុំ |
|
ប្រព័ន្ធ និងច្បាប់ ដែលពាក់ព័ន្ធ |
- មាត្រាទី 36, មាត្រាអចិន្ត្រៃយ៍ទី 45, មាត្រាទី 92 (2), និងមាត្រាអចិន្ត្រៃយ៍ទី 96 (2) នៃច្បាប់គ្រប់គ្រងអន្តោប្រវេសន៍
- មាត្រាទី 6 (2) និងមាត្រាអចិន្ត្រៃយ៍លេខ 11 នៃច្បាប់គ្រប់គ្រង ជនជាតិកូរ៉េនៅក្រៅប្រទេស និង មាត្រាទី 6 នៃច្បាប់អនុវត្តច្បាប់
|
លេខទំនាក់ទំនង |
- ផ្នែកកិច្ចការទូទៅ នៃ ការិយាល័យយ៉េសានគុន សំរាប់ជនបរទេស (041-339-7214)
- មជ្ឈមណ្ឌលទំនាក់ទំនងអន្តោប្រវេសន៍(ចុចលេខ 1345ដោយ មិនចាំបាច់មានលេខកូដតំបន់)
|
ផ្សេងៗ |
ការដាក់ពាក្យសុំតាមអ៊ីនធើណែត មិនអាចធ្វើទៅតាមទេ ប្រសិនបើ ហួសកាលកំណត់ក្នុងការជូនដំណឹងផ្លាស់ប្តូរអាសយដ្ឋានស្នាក់នៅ។ ក្នុងករណីនេះ ត្រូវទៅកាន់ការិយាល័យសេវាកម្មអន្តោប្រវេសន៍កូរ៉េ ដែលមានយុត្តាធិការ។ |
ដោនឡូតពាក្យសុំ
ដោនឡូតលិខិតបញ្ជាក់ការផ្តល់កន្លែងស្នាក់នៅ