본문 바로가기 대메뉴 바로가기

About YESAN

ព័ត៌មាន និងសេចក្តីជូនដំណឹង

HOME សេចក្តីជូនដំណឹង ព័ត៌មាន និងសេចក្តីជូនដំណឹង

យ៉េសានគុណ ផ្គត់ផ្គង់ផ្លែប៉ោមដីក្រហមទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិថេរឹង 글의 상세내용

『 យ៉េសានគុណ ផ្គត់ផ្គង់ផ្លែប៉ោមដីក្រហមទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិថេរឹង 』글의 상세내용을 확인하는 표로 제목, 부서명, 등록일, 조회, 첨부, 내용으로 나뉘어 설명합니다.

제목 យ៉េសានគុណ ផ្គត់ផ្គង់ផ្លែប៉ោមដីក្រហមទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិថេរឹង
부서명 admin 등록일 2015-04-25 조회 2248
첨부
 
ផ្លែប៉ោមដីក្រហម ដែលមានគុណភាពខ្ពស់នៃយ៉េសានគុន ត្រូវបានដាក់ជូននៅលើតុនៃ មជ្ឈមណ្ឌលបណ្តុះបណ្តាល ជាតិថេរឹង។ រដ្ឋាភិបាលប្រចាំតំបន់ បានប្រកាសថា យ៉េសានគុនបានចាប់ផ្តើមផ្គត់ផ្គង់ផ្លែប៉ោមជូនដល់កីឡាករថ្នាក់ជាតិ ដើម្បីទទួលទាន ជាបង្អែម នៅថ្ងៃទី 6 ខែមករា។ នៅក្នុងព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មផ្លែប៉ោមដីក្រហមយ៉េសាន ដែលត្រូវបានរៀបចំឡើងនៅសាលព្រឹទ្ធសភាជាតិ នៅថ្ងៃទី 26 ខែវិច្ឆិកា តំណាងនៃរដ្ឋាភិបាលប្រចាំតំបន់ និងយ៉េសានណុងគឹមណុងហាប់ បានធ្វើការបង្ហាញពីគុណភាពល្អឥតខ្ចោះនៃ ផ្លែប៉ោមដែលដាំនៅយ៉េសាន ជូនចំពោះគណប្រតិភូនៃគណកម្មាការជាតិអូឡាំពិក។ បន្ទាប់មក គណប្រតិភូ ក៏បានធ្វើ ទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិថេរឹង នៅថ្ងៃទី 11 ខែធ្នូ ដោយបានជួបនឹងក្រុមការងារ និងបានយល់ព្រម លើការផ្គត់ផ្គង់ផ្លែប៉ោម។ តំណាងនៃរដ្ឋាភិបាលប្រចាំតំបន់ និងយ៉េសានណុងគឹមណុងហាប់ ត្រូវបានវាយតំលៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងការធ្វើទីផ្សារ និងការជំរុញផ្សព្វផ្សាយយ៉ាងសកម្ម ហើយបានសំរេចនូវលទ្ធផលដ៏ល្អនេះ។ អ្នកតំណាងម្នាក់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិថេរឹង ដែលបានចូលរួមក្នុងការពិនិត្យ និងភ្លក្សរសជាតិផ្លែប៉ោម បាន និយាយថា “ផ្លែប៉ោមយ៉េសាន មានគុណភាពខ្ពស់ ព្រោះវាមានពណ៌ស្អាត និងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះ ផ្លែប៉ោមនេះ ត្រូវបានដាំ ក្រោមការត្រួតពិនិត្យគុណភាពដ៏តឹងរឹង ព្រមទាំងបានវេចខ្ចប់បានយ៉ាងល្អ និងប្រកបដោយសុវត្ថិភាព។” រដ្ឋាភិបាលប្រចាំតំបន់រំពឹងថា កិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ នឹងអាចជួយបង្កើនប្រាក់ចំណូលនៃកសិករដែលដាំផ្លែប៉ោម ព្រមទាំង លើកកំពស់ការយល់ដឹងអំពីផ្លែប៉ោមដីក្រហមយ៉េសានបានទៀតផង។ ហ្វាន សុងបុង អភិបាលក្រុងយ៉េសានគុន បាននិយាយថា “ផ្លែប៉ោមដីក្រហម ដែលមានពណ៌ស្រស់ស្អាត មានកំរិតស្ករខ្ពស់ មានរសជាតិឆ្ងាញ់ នឹងត្រូវបានដាក់ជូននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិថេរឹង។ នេះមិនត្រឹមតែជាការចូលរួមលើកកំពស់ សុខភាពកីឡាករថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងបានជំរុញដល់ការទទួលទានកសិផលដែលផលិតក្នុងស្រុក ហើយក៏លើក កំពស់កិត្តនាមផ្លែប៉ោមដីក្រហមយ៉េសាន ជាប្រភេទផ្លែប៉ោមដែលមានគុណភាពខ្ពស់ផងដែរ។” ក្វាន អូយ៉ុង ប្រធាននៃសមាគមន៍យ៉េសានណុងគឹមណុងហាប់ បាននិយាយថា “ទោះបីជាមានការប្រកួតប្រជែងខ្លាំងនៅក្នុង ទីផ្សារយ៉ាងណាក៏ដោយ យើងបានទទួលសិទ្ធក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្មផ្ទាល់ជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាល ជាតិថេរឹង។ យើងខ្ញុំនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព ដោយចូលរួមជាមួយនឹងរដ្ឋាភិបាលប្រចាំតំបន់ ក្នុងការលើក កំពស់កេរ្តិ៍ឈ្មោះនៃ ផ្លែប៉ោមដីក្រហមយ៉េសាន ដែលជានិមិត្តសញ្ញានៃគុណភាពខ្ពស់ ។”

목록