본문 바로가기 대메뉴 바로가기

About YESAN

??????? ??????????????????

HOME ??????????????? ??????? ??????????????????

យ៉េសានគុន ទទួលបានការវាយតំលៃ “ល្អឥតខ្ចោះ” ចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនការ 글의 상세내용

『 យ៉េសានគុន ទទួលបានការវាយតំលៃ “ល្អឥតខ្ចោះ” ចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនការ 』글의 상세내용을 확인하는 표로 제목, 부서명, 등록일, 조회, 첨부, 내용으로 나뉘어 설명합니다.

제목 យ៉េសានគុន ទទួលបានការវាយតំលៃ “ល្អឥតខ្ចោះ” ចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនការ
부서명 admin 등록일 2015-04-25 조회 2230
첨부
 

- លទ្ធផលនៃការវាយតំលៃរបស់ PEEC សំរាប់ឆមាសទីពីរ ត្រូវបានសំរេចនៅថ្ងៃទី 16 ខែមីនា -

 

 គណ:កម្មាការវាយតំលៃយ៉េសានគុន (PEEC, ដែលមាន លី ហានទូ ជាប្រធាន) បានរៀបចំការប្រជុំគណ:កម្មការ នៅក្នុងបន្ទប់ ប្រជុំនៃ ការិយាល័យរដ្ឋាភិបាលប្រចាំតំបន់ នៅថ្ងៃ 16 ខែមីនា និងបានបញ្ជាក់អំពីលទ្ធផល នៃការវាយតំលៃ នៃចំពោះផែនការ ក្នុងឆមាសទីពីរ នៃឆ្នាំ 2014។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំ ដោយមានវត្តមាននៃអ្នកចូលរួមជាង 50 នាក់ ដោយរួមមានអភិបាលក្រុង ហ្វាន សុងបុង ក៏ដូចជា សមាជិកនៃគណ:កម្មាការ និងបុគ្គលិកសាធារណ:ជាច្រើននាក់ទៀត។ លទ្ធផលនៃការវាយតំលៃចំពោះផែនការ នៃផ្នែក និមួយៗ ត្រូវបានរាយការណ៍ជូនអង្គប្រជុំ ព្រមទាំងមានវគ្គសំនួរចំលើយ ការពិភាក្សា និងការបញ្ជាក់នៃលទ្ធផល។ ក្នុងចំណោមផែនការ ទាំង 83 ដែលត្រូវបានធ្វើឡើង ក្នុងឆមាសទីពីរ នៃឆ្នាំ 2014 គណ:កម្មាការ​បានធ្វើការវាយតំលៃ ដោយផ្តោតទៅលើ គំរោងតូចៗចំនួន 89 ដោយផ្អែកលើផែនការចំនួន 81 ដោយបានដកនូវផែនការចំនួន 2 ចេញ ដោយហេតុផលមិនទាន់ដល់ពេលកំណត់។ ក្នុងចំណោមគំរោងដែលត្រូវបានធ្វើការវាយតំលៃ ការអនុវត្តគំរោងចំនួន 75 ស្មើនឹង 84% នៃផែនការទាំងអស់ ត្រូវបានចាត់ទុកថាបានល្អប្រសើរ (ល្អណាស់: 33, ល្អប្រសើរ: 42, ល្អ: 11, មធ្យម: 2, មិនល្អ: 1). នៅក្នុងចំនោមគំរោងទាំង 33 ដែលទទួលបានការវាយតំលៃ “ល្អណាស់” មានគំរោងពីរ គឺពាក់ព័ន្ធនឹង “ការកាត់បន្ថយអត្រា ការប្រាក់ (អាត្រាការប្រាក់ស្មើសូន្យ) ចំពោះប្រាក់កំចីប្រើប្រាស់ក្នុងគោលបំណងកសិកម្ម” ត្រូវបានបញ្ចប់ទាំងស្រុង។ អាស្រ័យ ដោយសារគំរោងនេះ ត្រូវបានអនុវត្តប្រកបដោយទំនុកចិត្តខ្ពស់។ បន្ថែមពីនេះ គំរោងដែលត្រូវបានអនុញ្ញាតអោយដកចេញពី បញ្ជីវាយតំលៃ រួមមាន គំរោងបង្កើតភូមិអក្សរសាស្ត្រ ដោយសារគំរោងនេះមានការពិបាកក្នុងការអនុវត្ត ហើយត្រូវបាន ពន្យា ពេល។ នៅក្នុងអង្គប្រជុំ លោកប្រធានលី បានមានប្រសាសន៍ថា “ការវាយតំលៃនេះ គឺអាស្រ័យទៅលើការអនុវត្តជាក់ស្តែង និងកំរិត នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលប្រចាំតំបន់ វាមិនមែនជាការវាយតំលៃងាយៗ ដែលផ្តោតលើតែបរិមាណលទ្ធផល រឺការប្រើ ប្រាស់ថវិការគំរោងនោះទេ។ យើងបានធ្វើការវិភាគដ៏ម៉ត់ចត់ ដោយពិនិត្យទៅលើ ភាពលំបាក និងឧបសគ្គក្នុងការអនុវត្ត គំរោង និងការចូលរួមចំណែកក្នុងការអភិវឌ្ឍរដ្ឋាភិបាលប្រចាំតំបន់។” អភិបាលក្រុងហ្វាង បានបញ្ជាក់បន្ថែមថា “ផែនការដែលដាក់ចេញ គឺជាពាក្យសន្យាដែលយើងមានសំរាប់ប្រជាជននៅក្នុង តំបន់។ ត្រូវចងចាំថា ដំណោះស្រាយក្នុងការបំពេញ និងអនុវត្តគំរោងបានជោគជ័យ គឺស្ថិតនៅខាងក្រៅ ហើយខ្ញុំបានចុះទៅ ដោយផ្ទាល់ ដើម្បីពិនិត្យដំណើរការរបស់គំរោងនីមួយៗ។ ខ្ញុំនឹងប្រឹងអោយអស់ពីសមត្ថភាព ដើម្បីបំពេញទៅតាមពាក្យសន្យា ជូនដល់ ប្រជាជន អោយបានលឿនបំផុត ព្រមទាំងធ្វើការចែកចាយព័ត៌មានទាក់ទងនឹងគំរោង ប្រកបដោយតម្លាភាពបំផុត។” លទ្ធផលនៃការវាយតំលៃនៅក្នុងអង្គប្រជុំ នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័រនៃក្រុង ហើយមតិយោបល់ និងការលើក ឡើងផ្សេងៗ ទាក់ទងនឹងលទ្ធផលនៃការវាយតំលៃគំរោង នឹងត្រូវដាក់បញ្ចូលទៅក្នុងគោលការណ៍ប្រចាំក្រុង។

목록